Saturday, January 2, 2016

ឱកាស

ថ្ងៃនេះពេលខ្ញុំទៅរៀនភាសាថៃ ខ្ញុំបានទទួលដំណឹងដ៏រីករាយមួយ នោះគឺសិស្សដែលសិក្សាភាសាថៃអាចមានឱកាសទៅទស្សនកិច្ចសិក្សានៅប្រទេសថៃចាប់ពីថ្ងៃទី១៦ដល់១៩ ខែមករា ឆ្នាំ២០១៦នេះ។ ខ្ញុំគិតថាវាពិតជាឱកាសពិសេសកម្រនឹងមានណាស់! អ្វីដែលល្អជាងនេះគឺខ្ញុំសម្រេចចិត្តថាហ្នឹងព្យាយាមធ្វើឲ្យខ្លួនឯងមានសមត្ថភាពអាចឈោងចាប់យកឱកាសនេះបាន។ នេះជាការរំពឹងទុករបស់ខ្ញុំ ប៉ុន្តែទោះបីជាវាគ្រាន់តែជាការតាំងចិត្ត និង ក្តីស្រម៉ៃក៏ ខ្ញុំមានអារម្មណ៏ថាវាហាក់បីដូចជាជួយជម្រុញទឹកចិត្តឲ្យខ្ញុំខិតខំរៀនសូត្រកាន់តែខ្លាំងឡើង ហើយនេះទៀតសោតក៏ពុំមានអ្វីជាការខាតបង់នោះឡើយ!​ ទន្ទឹមនឹងគ្នានេះដែរខ្ញុំក៏មានអារម្មណ៏ច្របូកច្របល់ព្រោះមិនដឹងថាគួរត្រៀមខ្លួនចាប់ពីកន្លែងណាទៅ ហើយក៏មិនដឹងថាគួរត្រៀមចិត្តរបៀបណានោះដែរ។

Friday, January 1, 2016

Post New year Party!

ថ្ងៃនេះគឺថ្ងៃ០១ មករា​ ២០១៥​!គេគ្រប់គ្នាប្រារព្ធពិធីចូលឆ្នាំសកលកាលពីម្សិលមិញ ប៉ុន្តែពួកយើងប្រារព្ធវានៅថ្ងៃនេះ! និយាយរួមគឺធ្វើផ្តាច់តែម្តង! ខ្ញុំទើបស្គាល់អ្វីដែលហៅថាគោគេច! ធ្លាប់តែញាំគោឡើងភ្នំ និង សាច់អាំង ដល់ពេលមកប៉ះម្ហូបថ្មី លេងម៉ាអស់ដៃដែរហ្នឹង! អរគុណសម្រាប់ការចូលរួមពីគ្រប់គ្នា! វាពិតជាពេលវេលាពិសេសដែលយើងអាចជួបជុំគ្នា និង ធ្វើអ្វីដែលអាចបន្សល់នូវអនុស្សាវរីយ៏ដ៏មានតម្លៃ មិនអាចបំភ្លេចបាននៅពេល១០ រឺ​ ២០ ឆ្នាំទៅមុខទៀត!!!!


Wednesday, December 30, 2015

ឆ្នាំ2015

ថ្ងៃនេះជាថ្ងៃចុងក្រោយនៃឆ្នាំ២០១៥! មានរឿងជាច្រើនបានកើតឡើងសម្រាប់ឆ្នាំ២០១៥នេះតែអាចនិយាយបានថាវាជាឆ្នាំមួយដែលនាំនូវរឿងល្អៗច្រើនដល់ខ្ញុំ។ រឿងចំនួន៣ដែលខ្ញុំបានធ្វើចេញជារូបរាងក្នុងឆ្នាំនេះ​គឺ ទីមួយខ្ញុំបានទៅលេងនៅប្រទេសថៃជាមួយមិត្តរួមការងារដ៏ស្រស់ស្អាត៣រូប។
ពួកយើងបានរៀបគំរោងទៅលេងនៅប្រទេសថៃហើយថ្ងៃទី២២ជាថ្ងៃជោគជ័យរបស់ពួកយើង។

រឿងទីពីដែលខ្ញុំបានសម្រេចជោគជ័យដូចគ្នានោះគឺខ្ញុំបានចូលរៀនភាសាថៃដែលជាបំណងរបស់ខ្ញុំជាយូរយារណាស់មកហើយ។ ខ្ញុំបានចាប់ផ្តើមរៀនភាសាថៃ ហើយមកទល់ពេលនេះគឺជិតបញ្ចប់ វគ្គទីមួយឈានចូលវគ្គទីពីរហើយ! ខ្ញុំគិតថាការសិក្សារបស់ខ្ញុំទទួលបានលទ្ធផលល្អ ដូចដែលខ្ញុំបានរំពឹងទុកព្រោះវាជាអ្វីដែលខ្ញុំចង់ធ្វើ!

រឿងចុងក្រោយដែលខ្ញុំសម្រេចបាននោះគឺខ្ញុំនៅតែគ្មានអ្នកជាទីស្រលាញ់ និយាយឲ្យចំគឺគ្មានសង្សា។ ខ្ញុំនៅតែជាSenior Crush ប៉ុន្តែខ្ញុំគិតថាក្នុងឆ្នាំថ្មីខ្ញុំនឹងព្យាយាមបញ្ចប់របរមួយនេះហើយ! គឺចាប់ផ្តើមកសាងទំនុងចិត្តដើម្បីធ្វើការសារភាព និង ត្រៀមទទួលស្គាល់ការពិត ហើយឈានជំហានថ្មីទៅរកអ្វីដែលល្អ និង ភាពភ្លឺស្វាងជាងនេះ។ 

បន្ទាប់ពីនិយាយពីអ្វីដែលខ្ញុំសម្រេចបាននាឆ្នាំចាស់រួចហើយ ខ្ញុំក៏ចង់បង្ហាញពីការប្តេជ្ញាចិត្តក្នុងឆ្នាំថ្មី 2016 នោះគឺដូចក្នុងរូបខាងក្រោមនេះឯង!
យប់នេះប្រាកដជាយប់ដ៏ពិសេសសម្រាប់ប្រជាជនខ្មែរក៏ដូចជាជនជាតិដទៃទៀត ដូច្នេះឆ្លៀតពេលនេះខ្ញុំចង់ឆ្លៀតឱកាសនេះជូនពរឆ្នាំថ្មីដល់អ្នកគ្រប់គ្នា សូមជួបតែសេចក្តីសុខ, សុភមង្គលក្នុងក្រុមគ្រួសារ, អ្នកដែលមិនទាន់មានគូ សូមឲ្យជួបឆាប់ៗដូចជាខ្ញុំជាដើម។

Tuesday, December 29, 2015

ผัวเก่า


ผัวเก่า

หากว่าเจ้าได้ฟังเพลงนี้ หากว่าเจ้ายังมีชีวิตอยู่
อยากให้เจ้าได้ฮับได้ฮู้ อ้ายยังคิดถึง
หมื่นเหตุผลที่เดินจากมา เสียน้ำตาวันก้าวจากไป
อยากบอกว่าบ่ได้ตั้งใจ สิถิ่มสิป๋า
หากว่าบุญของอ้ายยังมี หากชาตินี้ได้พบพ้อหน้า
อยากกระซิบข้างหูเจ้าว่า อ้ายยังคือเก่า
ผัวเก่าคนนี้นั้น ทุกวันยังคึดฮอดเจ้า
ยังคือเก่า บ่ทันมีไผ
ผัวเก่าคนนี้หนา ยังอยากหวนมาเคียงใกล้
ขอโทษอีหลีที่ผิดพลาดไป ให้มีน้ำตา
หากว่าเจ้าบ่ทันมีไผ หากว่าเจ้ายังหายใจอยู่
ให้ตัวเจ้าได้ฮับได้ฮู้ ว่าอ้ายขอโทษ
ผัวเก่าคนนี้นั้น ทุกวันยังคึดฮอดเจ้า
ยังคือเก่า บ่ทันมีไผ
ผัวเก่าคนนี้หนา ยังอยากหวนมาเคียงใกล้
ขอโทษอีหลีที่ผิดพลาดไป ให้มีน้ำตา
หากว่าเจ้าบ่ทันมีไผ หากว่าเจ้ายังหายใจอยู่
ให้ตัวเจ้าได้ฮับได้ฮู้ ว่าอ้ายขอโทษ
ผัวเก่าคนนี้นั้น ทุกวันยังคึดฮอดเจ้า
ยังคือเก่า บ่ทันมีไผ
ผัวเก่าคนนี้หนา ยังอยากหวนมาเคียงใกล้
ขอโทษอีหลีที่ผิดพลาดไป ให้มีน้ำตา
ขอโทษอีหลีที่ผิดพลาดไป ให้มีน้ำตา...

Sunday, December 27, 2015

ក្តីស្នេហ៏ដែលល្អៗ នៅទីណា?

มองดูคนรอบๆกาย มองใครๆเขารักกัน
Maung doo kon raup raup gai maun gkrai krai kao ruk gun
I look at everyone around me, I look at everyone in love
มองมันอยู่อย่างนั้น แม้ว่ามันจะทำให้น้อยใจ
Maung mun yoo yahng nun mae wah mun ja tum hai noy jai
I look at it all, even though it hurts me a little
คนมันเคยมีคู่กาย คนมันเคยมีคู่ใจ
Kon mun koey mee koo gai kon mun koey mee koo jai
The person who used to be my match, the person who was once the partner for my heart
มันเลยทนไม่ไหว ต้องทำอะไรสักที
Mun loey ton mai wai dtaung tum arai suk tee
I can’t take it, what must I do?
(*) ความรักอยู่แห่งหนใด
Kwahm ruk yoo haeng hon dai
Where is love?
ใครเก็บเอาไว้ หลบอยู่ไหน
Krai gep ao wai lop yoo nai
Who’s holding on to it? Where is it hiding?
เหตุใดไม่ปรากฏตัว
Het dai mai prahgot dtua
Why won’t it appear?
(**) หรือความรัก แท้จริงไม่มีอยู่เลย
Reu kwahm ruk tae jing mai mee yoo loey
Or does true love not really exist?
รักใครก็ต้องลงเอย ช้ำเจ็บ ร้าวปวด ทุกที
Ruk krai gor dtaung long oey chum jep rao puat took tee
Whenever I love anyone, it has to end in pain and heartache every time
หาความรักเท่าไรไม่เจอสักที หัวใจโทรมๆที่มี
Hah kwahm ruk tao rai mai jur suk tee hua jai sohm sohm tee mee
However much I search for love, I can’t find it, it’s wearing out my heart
ใครสักคนช่วยที ความรักดีๆอยู่ที่ไหน
Krai suk kon chuay tee kwahm ruk dee dee yoo tee nai
Someone help me, where is good love?
วันเวลาที่แสนดี วันที่มีเธอข้างกาย
Wun welah tee saen dee wun tee mee tur kahng gai
The times that were so wonderful, the days I had you at my side
เธอมาเติมความหมาย ให้ใจที่เฉยและชา
Tur mah dterm kwahm mai hai jai tee choey lae chah
You gave meaning to my indifferent heart
แต่วันนึงเธอมาทิ้งไป ทำให้ใจทรมาน
Dtae wun neung tur mah ting pai tum hai jai toramahn
But one day, you left me, torturing my heart
จมอยู่กับความหลัง แม้ว่าเธอทำใจฉันหายไป
Jom yoo gup kwahm lung mae wah tur tum jai chun hai pai
I’m sinking into the past, even though you made my heart disappear
(*,**,**)
ช่วยทำให้ฉันเจอสักที รักแท้ดีๆ อยู่กับใคร
Chuay tum hai chun jur suk tee ruk tae dee dee yoo gup krai
Please make me able to find real true love with someone

[NOTE: The term “ai bah (ไอ้บ้า) does not mean love, it’s kinda the opposite, like calling someone a “stupid idiot!” and is actually pretty rude, so don’t go running around calling everyone that, especially those older than you hahaha]

Crush គេ​ Crush ខ្ញុំ

សម័យនេះគេនិយមណាស់រឿងCrush!! កុំថាឡើយអ្នកចរិតឡេះឡោះ ទោះបីអ្នកត្រឹមត្រូវប៉ុណ្ណាក៏ជៀសមិនផុតដែរ។លើកឡើងរឿងនេះក៏ចង់លើករឿងខ្លួនឯងមកនិយាយដែរ។ រឿងCrushហ្នឹង បើនិយាយទៅខ្ញុំអាចក្លាយជាSenior Crush ហើយព្រោះលួចស្រលាញ់គេហ្នឹងវារាប់ខែរាប់ឆ្នាំមកហើយដែរ។ បើសួរថាហេតុអីក៏មិនសារភាពត្រង់ៗតែម្តងទៅ ចាំបាច់អីធ្វើអឹមអៀន លាក់លៀម ខ្លាចមុខខ្លាចក្រោយ ធ្វើអី? មិនមែនខ្លាចរឿងសារភាពហ្នឹងទេ អ្វីដែលខ្លាចនោះគឺរឿងគេបដិសេធទៅវិញទេ។ រឿងគេបដិសេធទៀតសោតក៏មិនជាបញ្ហាដែរ តែបញ្ហាជាងនោះគឺបើគេពិតជាបដិសេធមែនគឺសូម្បីតែក្តីស្រម៉ៃ និង ក្តីសង្ឃឹមក៏មិនអាចបន្តទៀតដែរ។
អ្នកអាចគិតថាវាជារឿងឆ្កួតៗ គិតតែម្នាក់ឯង ឆ្កួតក៏តែម្នាក់ឯង ប៉ុន្តែវាជារឿងពិត ហើយសំខាន់វាជាជំរើសរបស់មនុស្សម្នាក់ៗដែលជ្រើសរើសរស់ក្នុងភាពពិត រឺ រើសរស់នៅក្នុងក្តីស្រម៉ៃ!!!!





Note: it is not really my story but it is the true story!

Thursday, December 24, 2015

អាគមន៏រូបថត

គេថារូបថតជាមន្តអាគមន៏ម្យ៉ាងដែលអាចបញ្ឈប់ពេលវេលាឲ្យនៅនឹងថ្កល់បាន។ 
តើក្នុងជីវិតរបស់អ្នកមានពេលវេលាសប្បាយប៉ុន្មានដង? កើតទុក្ខប៉ុន្មានដង? ពិតប្រាកដណាស់ គឺច្រើនស្ទើររាប់ភ្លេចដង ប៉ុន្តែពេលវេលាកន្លងផុតទៅយ៉ាងរហ័ស ក្តីទុក្ខដែលយើងស្អប់បានកន្លងផុតទៅ រីឯក្តីរីករាយក៏មិនស្ថិតស្ថេរដូចគ្នា អ្វីដែលអាចឲ្យយើងចងចាំនូវអនុស្សាវរីយ៏ដ៏ផ្អែមល្ហែមទាំងនោះបានគឺមានតែរូបភាពដែលបានផ្តិតយកនូវសកម្មភាពនាគ្រានោះទុក។ មនុស្សមួយចំនួនមិន ចូលចិត្តការថតរូបនោះទេ ហើយក៏មានមូលហេតុបង្កជាច្រើន ប៉ុន្តែពួកគេភ្លេចគិតថារូបថតដែលបានថតនៅពេលនេះនឹងមានតម្លៃឥតគណនានៅរយៈពេល១០ រឺ២០ ឆ្នាំទៅមុខទៀត។ សម្រាប់ខ្ញុំ ការថតរូបជាក្តីរីករាយមួយដែលអាចឲ្យខ្ញុំញញឹមបានទោះបីជានៅពេលលំបាក រី កើតទុក្ខក៏ដោយ