សម័យនេះគេនិយមណាស់រឿងCrush!! កុំថាឡើយអ្នកចរិតឡេះឡោះ ទោះបីអ្នកត្រឹមត្រូវប៉ុណ្ណាក៏ជៀសមិនផុតដែរ។លើកឡើងរឿងនេះក៏ចង់លើករឿងខ្លួនឯងមកនិយាយដែរ។ រឿងCrushហ្នឹង បើនិយាយទៅខ្ញុំអាចក្លាយជាSenior Crush ហើយព្រោះលួចស្រលាញ់គេហ្នឹងវារាប់ខែរាប់ឆ្នាំមកហើយដែរ។ បើសួរថាហេតុអីក៏មិនសារភាពត្រង់ៗតែម្តងទៅ ចាំបាច់អីធ្វើអឹមអៀន លាក់លៀម ខ្លាចមុខខ្លាចក្រោយ ធ្វើអី? មិនមែនខ្លាចរឿងសារភាពហ្នឹងទេ អ្វីដែលខ្លាចនោះគឺរឿងគេបដិសេធទៅវិញទេ។ រឿងគេបដិសេធទៀតសោតក៏មិនជាបញ្ហាដែរ តែបញ្ហាជាងនោះគឺបើគេពិតជាបដិសេធមែនគឺសូម្បីតែក្តីស្រម៉ៃ និង ក្តីសង្ឃឹមក៏មិនអាចបន្តទៀតដែរ។
អ្នកអាចគិតថាវាជារឿងឆ្កួតៗ គិតតែម្នាក់ឯង ឆ្កួតក៏តែម្នាក់ឯង ប៉ុន្តែវាជារឿងពិត ហើយសំខាន់វាជាជំរើសរបស់មនុស្សម្នាក់ៗដែលជ្រើសរើសរស់ក្នុងភាពពិត រឺ រើសរស់នៅក្នុងក្តីស្រម៉ៃ!!!!

Note: it is not really my story but it is the true story!

No comments:
Post a Comment