ពួកយើងបានរៀបគំរោងទៅលេងនៅប្រទេសថៃហើយថ្ងៃទី២២ជាថ្ងៃជោគជ័យរបស់ពួកយើង។
រឿងទីពីដែលខ្ញុំបានសម្រេចជោគជ័យដូចគ្នានោះគឺខ្ញុំបានចូលរៀនភាសាថៃដែលជាបំណងរបស់ខ្ញុំជាយូរយារណាស់មកហើយ។ ខ្ញុំបានចាប់ផ្តើមរៀនភាសាថៃ ហើយមកទល់ពេលនេះគឺជិតបញ្ចប់ វគ្គទីមួយឈានចូលវគ្គទីពីរហើយ! ខ្ញុំគិតថាការសិក្សារបស់ខ្ញុំទទួលបានលទ្ធផលល្អ ដូចដែលខ្ញុំបានរំពឹងទុកព្រោះវាជាអ្វីដែលខ្ញុំចង់ធ្វើ!
រឿងចុងក្រោយដែលខ្ញុំសម្រេចបាននោះគឺខ្ញុំនៅតែគ្មានអ្នកជាទីស្រលាញ់ និយាយឲ្យចំគឺគ្មានសង្សា។ ខ្ញុំនៅតែជាSenior Crush ប៉ុន្តែខ្ញុំគិតថាក្នុងឆ្នាំថ្មីខ្ញុំនឹងព្យាយាមបញ្ចប់របរមួយនេះហើយ! គឺចាប់ផ្តើមកសាងទំនុងចិត្តដើម្បីធ្វើការសារភាព និង ត្រៀមទទួលស្គាល់ការពិត ហើយឈានជំហានថ្មីទៅរកអ្វីដែលល្អ និង ភាពភ្លឺស្វាងជាងនេះ។
បន្ទាប់ពីនិយាយពីអ្វីដែលខ្ញុំសម្រេចបាននាឆ្នាំចាស់រួចហើយ ខ្ញុំក៏ចង់បង្ហាញពីការប្តេជ្ញាចិត្តក្នុងឆ្នាំថ្មី 2016 នោះគឺដូចក្នុងរូបខាងក្រោមនេះឯង!
យប់នេះប្រាកដជាយប់ដ៏ពិសេសសម្រាប់ប្រជាជនខ្មែរក៏ដូចជាជនជាតិដទៃទៀត ដូច្នេះឆ្លៀតពេលនេះខ្ញុំចង់ឆ្លៀតឱកាសនេះជូនពរឆ្នាំថ្មីដល់អ្នកគ្រប់គ្នា សូមជួបតែសេចក្តីសុខ, សុភមង្គលក្នុងក្រុមគ្រួសារ, អ្នកដែលមិនទាន់មានគូ សូមឲ្យជួបឆាប់ៗដូចជាខ្ញុំជាដើម។



No comments:
Post a Comment