គេថារូបថតជាមន្តអាគមន៏ម្យ៉ាងដែលអាចបញ្ឈប់ពេលវេលាឲ្យនៅនឹងថ្កល់បាន។
តើក្នុងជីវិតរបស់អ្នកមានពេលវេលាសប្បាយប៉ុន្មានដង? កើតទុក្ខប៉ុន្មានដង? ពិតប្រាកដណាស់ គឺច្រើនស្ទើររាប់ភ្លេចដង ប៉ុន្តែពេលវេលាកន្លងផុតទៅយ៉ាងរហ័ស ក្តីទុក្ខដែលយើងស្អប់បានកន្លងផុតទៅ រីឯក្តីរីករាយក៏មិនស្ថិតស្ថេរដូចគ្នា អ្វីដែលអាចឲ្យយើងចងចាំនូវអនុស្សាវរីយ៏ដ៏ផ្អែមល្ហែមទាំងនោះបានគឺមានតែរូបភាពដែលបានផ្តិតយកនូវសកម្មភាពនាគ្រានោះទុក។ មនុស្សមួយចំនួនមិន ចូលចិត្តការថតរូបនោះទេ ហើយក៏មានមូលហេតុបង្កជាច្រើន ប៉ុន្តែពួកគេភ្លេចគិតថារូបថតដែលបានថតនៅពេលនេះនឹងមានតម្លៃឥតគណនានៅរយៈពេល១០ រឺ២០ ឆ្នាំទៅមុខទៀត។ សម្រាប់ខ្ញុំ ការថតរូបជាក្តីរីករាយមួយដែលអាចឲ្យខ្ញុំញញឹមបានទោះបីជានៅពេលលំបាក រី កើតទុក្ខក៏ដោយ
No comments:
Post a Comment