ថ្ងៃនេះពេលខ្ញុំទៅរៀនភាសាថៃ ខ្ញុំបានទទួលដំណឹងដ៏រីករាយមួយ នោះគឺសិស្សដែលសិក្សាភាសាថៃអាចមានឱកាសទៅទស្សនកិច្ចសិក្សានៅប្រទេសថៃចាប់ពីថ្ងៃទី១៦ដល់១៩ ខែមករា ឆ្នាំ២០១៦នេះ។ ខ្ញុំគិតថាវាពិតជាឱកាសពិសេសកម្រនឹងមានណាស់! អ្វីដែលល្អជាងនេះគឺខ្ញុំសម្រេចចិត្តថាហ្នឹងព្យាយាមធ្វើឲ្យខ្លួនឯងមានសមត្ថភាពអាចឈោងចាប់យកឱកាសនេះបាន។ នេះជាការរំពឹងទុករបស់ខ្ញុំ ប៉ុន្តែទោះបីជាវាគ្រាន់តែជាការតាំងចិត្ត និង ក្តីស្រម៉ៃក៏ ខ្ញុំមានអារម្មណ៏ថាវាហាក់បីដូចជាជួយជម្រុញទឹកចិត្តឲ្យខ្ញុំខិតខំរៀនសូត្រកាន់តែខ្លាំងឡើង ហើយនេះទៀតសោតក៏ពុំមានអ្វីជាការខាតបង់នោះឡើយ! ទន្ទឹមនឹងគ្នានេះដែរខ្ញុំក៏មានអារម្មណ៏ច្របូកច្របល់ព្រោះមិនដឹងថាគួរត្រៀមខ្លួនចាប់ពីកន្លែងណាទៅ ហើយក៏មិនដឹងថាគួរត្រៀមចិត្តរបៀបណានោះដែរ។

No comments:
Post a Comment